កាសែត Daily Express បាននិយាយថា Real បានសំលឹងឃើញ Kylian Mbappe គឺជាកីឡាករគោលដៅនៅរដូវកាលថ្មីនេះ ក៏ប៉ុន្តែក្រុមអធិរាជសដែលដឹកនាំដោយលោក Carlo Acelloti អាចនឹងផ្លាស់ចិត្តមកចាប់អារម្មណ៍ Salah វិញប្រសិនបើ PSG បដិសេធមិនអនុញ្ញាតឱ្យកីឡាករកំពូលរបស់ខ្លួនចាកចេញពីក្លិបនៅនៅរដូវក្តៅនេះទេនោះ។

កីឡាករ សញ្ជាតិ អេហ្ស៊ីប បានចូលរួមយ៉ាងពេញទំហឹងក្នុងយុទ្ធនាការដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមហង្សក្រហម Liverpool កាលពីរដូវកាល ២០២០/២១ កន្លងទៅដោយបានស៊ុតបាល់បញ្ចូលទី ៣១ គ្រាប់និងការជួយរកគ្រាប់បាល់បានសម្រេច ៦ លើកក្នុងការបង្ហាញខ្លួនចំនួន ៥០ លើកនៅក្នុងការប្រកួតទាំងអស់។

Salah ដែលមាន ២៩ ឆ្នាំរូបនេះទំនងជាមិនត្រូវបានលោក Jurgen Klopp អនុញ្ញាតឱ្យគាត់ចាកចេញពី Liverpool ដោយងាយស្រួលគឡើយស្របពេលដែលរូបគេនៅសល់កិច្ចសន្យាដែលមានសុពលភាពរយៈពីរឆ្នាំទៀតនៅលើទឹកដី Andfield។