ក្រុម Aston Villa និង Arsenal កំពុងប្រជែងជាមួយក្រុមតោខៀវ Chelsea ចុះកិច្ចសន្យាយកអតីតអ្នកចាំទី Marcus Bettinelli របស់ Fulham ដែលកំពុងតែទំនេរមិនមានក្លិបលេងក្រោយពីកុងត្រារបស់ខ្លួនអស់សុពលភាពកាលពីខែមុននេះ។

អ្នកចាំទីវ័យ ២៩ ឆ្នាំរូបនេះត្រូវបាន Fulham អនុញ្ញាតិឱ្យក្រុម Middlesbrough ខ្ចីយកទៅលេងកាលពីរដូវកាលមុន តែមិនត្រូវបាន Middlebrough មានបំណងទិញផ្តាច់នុះទេស្របពេលដែលរូបគេបានព្យាយាមរកក្លិបណាមួយនៅ Premier League ដើម្បីផ្ញើវាសនា។
កន្លងមក Chelsea ធ្លាប់មានទំនាក់ទំនងជាមួយ Bettinelli ហើយ Daily Mail និយាយថា Aston Villa និង Arsenal ក៏ចាប់អារម្មណ៍ដែរ។ Bettinelli ត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិអង់គ្លេសអំឡុងរដូវកាល ២០១៧-២០១៨ បន្ទាប់ពីទទួលបានលទ្ធផលល្អជាមួយឪក្រុម Fulham ។បងយ